• English
    • ភាសាខ្មែរ
    • 中文

  • គណនីបញ្ញើរមានកាលកំណត់

    សន្សំសំរាប់ប្រើប្រាស់នៅពេលអនាគត ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលផ្ដល់ឲ្យលោកអ្នកនូវអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។ លោកអ្នកអាចសន្សំ និង ចំណេញប្រាក់ក្នុងពេលតែមួយ។ ធនាគារនឹងផ្ដល់ជូននូវអត្រាការប្រាក់ខ្ពស់ជាមួយនិងរយៈកាលកំណត់ច្រើនប្រភេទដែលមានអត្រាការប្រាក់ថេររហូត ដល់កាលកំណត់។

    + ឯកសារតម្រូវឲ្យមាននិងលក្ខខណ្ឌ

    • ប្រាក់តម្កល់អប្បបរមា ៥០០.០០ ដុល្លារ / ២,០០០,០០០.០០រៀលសម្រាប់បើកគណនី

    សម្រាប់ឯកត្ត​បុគ្គល

    +សញ្ជាតិខ្មែរ

    • មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព។

    +ជនជាតិបរទេស

    • លិខិតឆ្លងដែនច្បាប់ដើមជាមួយនិងទិដ្ឋាការដែលមានសុពលភាព។
    • លិខិតបញ្ជាក់កិច្ចសន្យាការងារ រឺ វិញ្ញាបនប័ត្រអាជីវកម្មដែលបញ្ជាក់ពីអាស័យដ្ឋានទីលំនៅបច្ចុប្បន្នដោយអាជ្ញាធរពាក់ព័ន្ធ ម្ចាស់ផ្ទះជួល រឺនិយោជក។

    + លក្ខណៈពិសេស និងអត្ថប្រយោជន៍

    • អាចប្រើបានជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
    • លោកអ្នកអាចបើកប្រាក់បញ្ញើមានកាលកំណត់ដោយភាពងាយស្រួល និងតាមពេលវេលាកំណត់តាមតម្រូវការ។
    • ពេលវេលាតាមជម្រើស៖ ១ ខែ ៣ ខែ ៦ ខែ ៩ ខែ ១២ ខែ ២៤ ខែនិង ៣៦ ខែ
    • អត្រាការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីសន្សំ ឬ គណនីចរន្តដោយស្វ័យប្រវត្តិ
    • ការដកប្រាក់មុនកាលកំណត់បន្ទាប់ពីរយៈពេល 1ខែ លោកអ្នកនៅតែអាចទទួលបានអត្រាការប្រាក់
    • លោកអ្នកនឹងមិនបាត់បង់ចំនួនប្រាក់ដើមណាមួយឡើយ
    • ជម្រើសងាយស្រួលនិងស្វ័យប្រវត្តិ លើរយៈពេលបន្តប្រាក់បញ្ញើមានការកំណត់​
    • ផ្ដល់ជូននូវវិញ្ញាបនប័ត្រថ្មីដោយឥតគិតថ្លៃ សម្រាប់ការបន្តប្រាក់បញ្ញើមានការកំណត់។

    + អត្រាការប្រាក់