• English
    • ភាសាខ្មែរ
    • 中文
  • គណនីចរន្ត

    លោកអ្នកអាចទូទាត់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលាគ្រប់ទីកន្លែងដោយងាយស្រួលនិងមានសុវត្តិភាពដោយបើកគណនីចរន្ដជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក និងការប្រើប្រាស់មូលប្បទានប័ត្រដើម្បីធ្វើប្រតិបត្ដិការហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកតាមតម្រូវការ។

    • លក្ខណៈ​ពិសេស​និង​អត្ថប្រយោជន៍
      • អាចប្រើបានជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
      • របាយការណ៍ធនាគារប្រចាំខែឥតគិតថ្លៃ
      • សៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ ១ ក្បាល (ចេញលើកដំបូង)
      • ងាយស្រួលធ្វើការទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្មរបស់លោកអ្នក
      • ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ នៅក្នុងប្រព័ន្ធរបស់ធនាគារ ពាណិជ្ជអាល់ហ្វា ម.ក​ និង​ ធនាគារក្នុងស្រុក។
    • តម្រូវការនិងល័ក្ខខ័ណ្ឌ
      • ប្រាក់តម្កល់អប្បបរមា ៣០០.០០ ដុល្លារ / ១,២០០,០០០.០០រៀលសម្រាប់បើកគណនី

    សម្រាប់ឯកត្តបុគ្គល

    +សញ្ជាតិខ្មែរ

    • មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព

    +សញ្ជាតិបរទេស

    • លិខិតឆ្លងដែនច្បាប់ដើមជាមួយនិងទិដ្ឋាការដែលមានសុពលភាព។
    • លិខិតបញ្ជាក់កិច្ចសន្យាការងារ រឺ វិញ្ញាបនប័ត្រអាជីវកម្មដែលបញ្ជាក់ពីអាស័យដ្ឋានទីលំនៅបច្ចុប្បន្នដោយអាជ្ញាធរពាក់ព័ន្ធ ម្ចាស់ផ្ទះជួល រឺនិយោជក។

    + កម្រៃសេវាគណនីចរន្ត

    Service Table