• English
    • ភាសាខ្មែរ
    • 中文
  • គណនីចរន្ត

    លោកអ្នកអាចទូទាត់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលាគ្រប់ទីកន្លែងដោយងាយស្រួលនិងមានសុវត្តិភាពដោយបើកគណនីចរន្ដជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក និងការប្រើប្រាស់មូលប្បទានប័ត្រដើម្បីធ្វើប្រតិបត្ដិការហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលផ្ដល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកតាមតម្រូវការ។

    +លក្ខណៈ​ពិសេស​និង​អត្ថប្រយោជន៍

    • អាចប្រើបានជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
    • របាយការណ៍ធនាគារប្រចាំខែឥតគិតថ្លៃ
    • សៀវភៅមូលប្បទានប័ត្រឥតគិតថ្លៃ ១ ក្បាល (ចេញលើកដំបូង)
    • ងាយស្រួលធ្វើការទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្មរបស់លោកអ្នក
    • ឥតគិតថ្លៃសម្រាប់ការផ្ទេរប្រាក់ នៅក្នុងប្រព័ន្ធរបស់ធនាគារ ពាណិជ្ជអាល់ហ្វា ម.ក​ និង​ ធនាគារក្នុងស្រុក។

    +តម្រូវការនិងល័ក្ខខ័ណ្ឌ

    • ប្រាក់តម្កល់អប្បបរមា ៣០០.០០ ដុល្លារ / ១,២០០,០០០.០០រៀលសម្រាប់បើកគណនី

    នីតិបុគ្គល

    • អនុស្សរណៈ និង​លក្ខន្តិកៈ​ក្រុមហ៊ុន ឬ​ស្ថាប័ន
    • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
    • លិខិតអនុម័តដែលចេញដោយក្រសួងពាណិជ្ជកម្ម (បើមាន)
    • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
    • អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនសំរាប់ហត្ថលេខីដែលជាជនជាតិខ្មែរនិង លិខិតឆ្លងដែនមានទិដ្ឋការចូលសម្រាប់ជនជាតិបរទេស (ឯកសារទាំងអស់ត្រូវតែមានសុពលភាព)។
    • ពន្ធប៉ាតង់អាជីវកម្ម (បើមាន)
    • អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងពាក់ព័ន្ធ / ឬអាជ្ញាធរ (ប្រសិនបើមាន)

    + កម្រៃសេវាគណនីចរន្ត

    Service Table