• English
    • ភាសាខ្មែរ
    • 中文

  • ឥណទានមានកាលកំណត់

    តើលោកអ្នកកំពុងស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្ម  សាងសង់ឬជុសជុលទីតាំងអាជីវកម្ម  ទិញសំភារៈឬម៉ាស៊ីន​  ជំនួយថរិកាដល់គំរោងនានា  ឬដើម្បីជាដើមទុនដំណើរការអាជីវកម្មមែនទេ?​  ធនាគារយើងខ្ញុំនឹង រីករាយក្នុងការសហការផ្ដល់ឥណទាននិងបំពេញនូវរាល់តម្រូវការអាជីវកម្មរបស់លោកអ្នក ។

    ធនាគារពាណិជ្ជ អាល់ហ្វា ផ្ដល់ជូននូវឥណទានមានកាលកំណត់ជាច្រើនប្រភេទដូចជា៖

    • ឥណទានដើមទុនដំណើរការអាជីវកម្ម
    • ឥណទានប្រើប្រាស់ទូទៅ
    • ឥណទានសំរាប់ការសាងសង់
    • ឥណទានអចលនទ្រព្យ
    • ឥណទានផ្គត់ផ្គង់គំរោង
    • ឥណទានសំរាប់អាជីវកម្មខ្នាត់តូចនិងមធ្យម

    លក្ខណៈ​ពិសេស​ និង​អត្ថប្រយោជន៍

    • អត្រាការប្រាក់ប្រកួតប្រជែង​ និង អាចចរចារបាន
    • ផ្ដល់កម្ចីបានរហូតដល់70% នៃទ្រព្យដាក់បញ្ចាំ
    • ផ្ដល់កម្ចីបានរហូតដល់រយៈពេល 15 ឆ្នាំ
    • លក្ខ​ខណ្ឌសាមញ្ញ មិនស្មុគស្មាញ និងអនុម័តឆាប់រហ័ស
    • អាចស្នើសុំបានជារូបិយប័ណ្ណដុល្លារ រឺប្រាក់រៀល

    តម្រូវការផ្សេងៗ

    • អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
    • សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
    • មានប្រវត្តិកំចីឥណទានល្អ   មានកេរ្ដិ៍ឈ្មោះ និង អត្តចរិកល្អ
    • អាជីវកម្មមានសក្តានុពល និង មានប្រាក់ចំណូលទៀងទាត់
    • ទ្រព្យបញ្ចាំជាប្លង់រឹង
    • របាយការណ៍ធនាគារ ចាប់ពី 6 ទៅ​ 12 រឺ ឯកសារដែលពាក់ព័ន្ធ
    • អាជ្ញាប័ណ្ណអាជីវកម្ម  ប័ណ្ណប៉ាតង់ និង VAT
    • របាយការណ៍ហិរញ្ញវត្ថុ

    លក្ខខណ្ឌ

    • កម្ចីម្នាក់ឯង រឺ កម្ចីរួម
    • ត្រូវមានអាយុចាប់ពី 18ឆ្នាំរហូតដល់ 65ឆ្នាំ
    • សេវា 1% នៃឥណទានសរុប